Home / ព្រឹត្តិការណ៍សំខាន់ៗ / គំរូប្លង់តូប ដែលត្រូវសាងសង់ នៅតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ នៅខេត្តព្រះសីហនុ

គំរូប្លង់តូប ដែលត្រូវសាងសង់ នៅតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមបង្ហាញគំរូប្លង់តូបដែលត្រូវសាងសង់ នៅតាមបណ្តោយឆ្នេរអូរឈើទាល និង ឆ្នេរឯករាជ្យនៅខេត្តព្រះសីហនុ ដែលបានរៀបចំគូសប្លង់ ដោយគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ ឆ្នេរសមុទ្រ កម្ពុជា។

អាជ្ញាធរគ្រប់ជាន់ថ្នាក់ បាននិងកំពុងខិតខំអភិវឌ្ឍន៍តំបន់ឆ្នេរ ប្រទេសកម្ពុជាឱ្យមានលក្ខណៈស្តង់ដាក្លឹបឆ្នេរ ដែលស្អាត បំផុតលើសកលលោក និងមានសោភ័ណភាពតាមរចនាបថខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចណ៍ ព្រមទាំងលើកកម្ពស់ មុខមាត់ ប្រទេសជាតិឱ្យមានភាពល្បីល្បាញក្នុងសកលលោក និងលើកកំពស់ជីវភាព ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែប្រសើរ ឡើងថែមទៀត។ សំណូមពរ ដល់បងប្អូនអាជីវករដែលកំពុងលក់ដូរនៅទីតាំងនេះ សូមមេត្តា ចូលរួមសហការអនុវត្ត ការកែសម្រួលឱ្យបានរួចរាល់មុន ពិធីបុណ្យសមុទ្រដែលគ្រោង នឹងប្រារព្ធធ្វើនៅអំឡុងពាក់កណ្តាល ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។

បញ្ជាក់: ដំបូលតូបនីមួយៗ ត្រូវប្រក់ក្បឿងស្រកាលេញ ដើម្បីជៀសវាងអគ្គីភ័យងាយឆាបឆេះ កើតឡើងដោយប្រការ ណាមួយ។

1

2

3

4

5

6

7

8