Home / ព័ត៌មានទូទៅ / ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០

ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០

រសៀលថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករាឆ្នាំ២០២២ និងការងារការពារសន្តិសុខ សុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងប្រតិភូមកពីបណ្តាប្រទេសនានា ដើម្បីត្រៀមលក្ខណៈទទួលប្រតិភូអន្តរជាតិជាថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច ក្រុមការងារជំនាញពាក់ព័ន្ធ និងក្រុមការងារ នៃរដ្ឋបាលខេត្តព្រះសីហនុ។