ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងលោកជំទាវ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈដូចខាងក្រោម៖

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈដូចខាងក្រោម៖ ១-ការពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ របស់ក្រុមហ៊ុន អិម ធី ម៉ាយអាយ ឯ.ក ២-ការពិនិត្យលើសំណើសុំធ្វើការគាស់កម្រាលក្រានីតផ្លូវថ្មើរជើង ដើម្បីដាក់បំពង់តភ្ជាប់ បណ្ដាញអគ្គិសនីចូលកាមេរ៉ាសុវត្ថិភាព របស់ក្រុមហ៊ុន អិម ធី ម៉ាយអាយ ឯ.ក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក Wu Chunbing ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក Wu Chunbing ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សមាគមដឹកជញ្ជូនទេសចរណ៍ជលយាន្ត និងម្ចាស់អាជីវកម្មក្នុងខេត្ត។

សូមអានបន្ត....