ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំប្រារព្ធពីធីប្រកាសជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF

ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំប្រារព្ធពីធីប្រកាសជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាកព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម គួច ចំរើន នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម គួច ចំរើន នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យគណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យគណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិនដឹកនាំដោយលោកឧត្តមនាវីទោ SHAO Shuquang នាយកបណ្ឌិតសភាកងទ័ពជើងទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជនទូទៅ និងអ្នកសារព័ត៌មានទាំងអស់

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជនទូទៅ និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រទេសជាមិត្តនឹងសហការរៀបចំ ធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះ មនុស្សធម៌» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងនៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។

សូមអានបន្ត....