ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកជំទាវ ប្រាក់ ច័ន្ទសុខា និងលោកស្រី ម៉ាក សំណាង បានដឹកនាំក្រុមការងារ ចុះអប់រំ ណែនាំដល់កុមារដើរសុំលុយ កុមារលក់វត្ថុអនុស្សាវរីយ៍ តាមឆ្នេរសមុទ្រក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះអប់រំ ណែនាំដល់កុមារដើរសុំលុយ កុមារលក់វត្ថុអនុស្សាវរីយ៍ តាមឆ្នេរសមុទ្រក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ក្រុមការងារ បានធ្វើការអប់រំ ណែនាំដល់កុមារងាយរងគ្រោះ ប្រមាណជា ១៣១នាក់ ដែលបាននិងកំពុងធ្វើការតាម

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​គោរពវិញ្ញាណក្ខន្ធសព​ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ គង់​ ម៉ាលី​

ព្រឹក​ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​គោរពវិញ្ញាណក្ខន្ធសព​ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ គង់​ ម៉ាលី​ ដែលត្រូវជាបងស្រីបង្កេីតរបស់​ សម្តេច​ចៅហ្វាយវាំង​ វរវៀងជ័យ​ អធិបតីស្រីង្ការ គង់ សំអុល ​ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ​ បានទទួលមរណភាព​ កាលពី​ថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៤​ ក្នុងជន្មាយុ ៩៨ឆ្នាំ​ ដោយជរាពាធ​។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបំពេញរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបំពេញរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព និងការិយាល័យ ចំណុះរដ្ឋបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្តីពីការ អនុវត្តគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្តីពីការ អនុវត្តគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤- ២០២៨។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចនៅបាតទន្លេ និងសមុទ្រ

នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចនៅបាតទន្លេ និងសមុទ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផៃ្ទ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

សូមអានបន្ត....