ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

អបអរសាទរ!!! ខេត្តព្រះសីហនុ ចូលជាសមាជិកពេញសិទ្ធ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF)

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តដឹកនាំ គណៈប្រតិភូខេត្តចំនួន០៣រូប ចូលរួមមហាសន្និបាតលើកទី៤៤ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(Association Internationale des Maires Francophones, AIMF) នៅទីក្រុងឡូហ្សាន ប្រទេសស្វីស។​​

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៖ ការចាប់ផ្តើមដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបម្តងៗយើងប្រកាន់នូវគោលការណ៍ចំនួន ៣គឺ អប់រំ រដ្ឋបាល និងច្បាប់

ឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៖ ការចាប់ផ្តើមដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបម្តងៗយើងប្រកាន់នូវគោលការណ៍ចំនួន ៣គឺ អប់រំ រដ្ឋបាល និងច្បាប់។ ប៉ុន្តែវិធានការអប់រំ ទុកជូនលោកឪពុក និងអ្នកម្តាយ ជាអ្នកទទួលខុសត្រូវក្នុងការអប់រំ គិតមកដល់ម៉ោងនេះបើឱ្យអាជ្ញាធររបស់យើងនៅប្រើកម្លាំងចុះទៅធ្វើការអប់រំបន្តទៀតគឺមិនទាន់គ្រប់គ្រាន់នោះទេ។ សម្រាប់ការអនុវត្តវិធានការក្មេងទំនើងក្នុងដំណាក់

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការិយាយបោះឆ្នោតលេខ ០០០១ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការិយាយបោះឆ្នោតលេខ ០០០១ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងឱកាសចុះពិនិត្យការិយាល័យបោះឆ្នោត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះមន្ត្រី

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តខេត្តព្រះសីហនុ

ក្មេងទំនើងត្រូវតែអនុវត្តវិធានការដ៏ម៉ឺងម៉ាត់ ទាំងរដ្ឋបាលនិងច្បាប់ គ្រប់ភាគីពាក់ព័ន្ធ ត្រូវតែទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

នៅទីតាំងណាដែលមានក្មេងទំនើងប្រមូលផ្តុំ គឺមិនចាំបាច់ឱ្យពួកគេធ្វើសកម្មភាពសិននោះទេ គឺត្រូវព័ទ្ធត្រួតពិនិត្យភ្លាម ហើយធ្វើការឆែកឆេរមើលថាតើមានកាំបិត មានពូថៅ មានអាវុធ មានថ្នាំញៀន មានជាតិស្រវឹង មានសារធាតុញៀនក្នុងខ្លួន ត្រូវចាត់វិធានការភ្លាម

សូមអានបន្ត....