ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន បានអនុញ្ញាតិឱ្យឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ Santo Darmosumarto ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ Santo Darmosumarto ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ

រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អនុប្រធានបេសកកម្មស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាច្រើន។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍គំនូរ និងអក្សរផ្ចង់ចិន

ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍គំនូរ និងអក្សរផ្ចង់ចិន ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលរងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារស៊ីឡុងបាយចុងឈីខននីហ្វើ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងករណីសកម្មភាព នៃការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៌ស្ថិតនៅតំបន់ការពារទឹកស្អាតក្បាលឆាយ(អូរតាអឺង) ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម ពេជ្រ សម្បត្តិ ឯកឧត្តម សុខ ដារ៉ា និងលោក ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច»

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច» នៅសណ្ឋាគារ Sea Breeze Hotel & Villa ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....