ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារ និងដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីអនុវត្តបន្ត

ព្រឹកថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារ និងដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីអនុវត្តបន្ត ក្នុងកិច្ចប្រជុំនេះគឺមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

សូមអានបន្ត....

ការអញ្ជើញសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមចែកជូន គ្រួសាររងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់

ព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមដំណើរដោយលោក សរ កក្កដា ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ មន្រ្តីសាខា អនុសាខា អញ្ជើញសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមចែកជូន គ្រួសាររងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់។

សូមអានបន្ត....

ការអញ្ជើញសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមចែកជូន គ្រួសាររងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់

ព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមដំណើរដោយលោក សរ កក្កដា ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ មន្រ្តីសាខា អនុសាខា អញ្ជើញសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមចែកជូន គ្រួសាររងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់។

សូមអានបន្ត....

ការអញ្ជើញជាកិត្តិយសក្នុងការផ្ដល់សម្ភារៈកសិកម្ម កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រី មកពី ៤ឃុំ

ព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាកិត្តិយសក្នុងការផ្ដល់សម្ភារៈកសិកម្ម កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រី មកពី ៤ឃុំ សរុបចំនួន១១៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរស្រុកព្រៃនប់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមត្រី។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗដែលបានសាងសង់លើចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅលើផ្លូវលេខ៦០២ ក្នុងភូមិ១ សង្កាត់លេខ៣

សេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗដែលបានសាងសង់លើចំណីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅលើផ្លូវលេខ៦០២ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....