ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសូឡា PV និងម៉ូតូអាគុយ

រសៀលថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសូឡា PV និងម៉ូតូអាគុយ ក្រោមអធិបតីភាពឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលពីមន្ត្រីបច្ចេកទេសក្រុង ស្រុកទាំង៥ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីករណីវិវាទដីធ្លី ស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សេចក្តីជូនដំណឹងស្តីពីករណីវិវាទដីធ្លី ស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  

សូមអានបន្ត....

កិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងឯកឧត្ដម ឆេង សុភ័្រក អនុប្រធាន គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។ កិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ មានរបៀបវារៈចំនួន៧ លើកយកមកពិភាក្សា មានដូចជា ÷ ១.មតិបើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ។ ២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងលទ្ធផលការងារខែតុលា។ ៣.រាយការណ៍ និងពិភាក្សាស្ថានភាពអប់រំ និងមត្តេយ្យសហគមន៍។ ៤.របាយការណ៍ និងពិភាក្សាស្ថានភាពសុខភាពស្ត្រី និងកុមារ។ ៥.រាយការណ៍ …

សូមអានបន្ត....

ការអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអាគារសំរាប់ធ្វើចត្តាឡីស័កដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអាគារសំរាប់ធ្វើចត្តាឡីស័កដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

ព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ កិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាព លោក ឈិន សេងងួន លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជាមួយប្រតិភូក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុងកោះរ៉ុង និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....