ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋានកីឡាម៉ូតូទឹក ឆ្នាំ ២០២០ និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចូលរួម

នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋានកីឡាម៉ូតូទឹក ឆ្នាំ ២០២០ និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចូលរួមសរុបចំនួន១៩នាក់ ស្រី៤នាក់។

សូមអានបន្ត....

ពិធីចែកសម្ភារ: បណ្តុំអាជីវកម្មបកសាច់ក្តាម ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ស្ថិតនៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់

ព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារ: បណ្តុំអាជីវកម្មបកសាច់ក្តាម ជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ស្ថិតនៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត ។

សូមអានបន្ត....

ពិនិត្យមើលសកម្មភាពអ៊ុតបេទីមនៅផ្លូវ ២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣

រសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរជំនាញ អញ្ជើញពិនិត្យមើលសកម្មភាពអ៊ុតបេទីមនៅផ្លូវ ២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ បន្តពិនិត្យអ៊ុតបេទីមផ្លូវពូឡូវ៉ៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបន្តទៅពិនិត្យសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ។

សូមអានបន្ត....

កិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ

រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។ កិច្ចប្រជុំមានរបៀបវរ:ចំនួន៥ ÷ ១.បើកកិច្ចប្រជុំ ២.របាយការណ៍ ស្តីពីស្ថានភាពព្រំប្រទល់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នីមួយៗ (ដោយក្រុង ស្រុក សាម៉ី) ៣.សំណើរ និងសំណូមពរការងារពាក់ព័ន្ធ នឹងកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ ៤.ពិភាក្សា ៥.មតិបូកសរុប …

សូមអានបន្ត....

ការបិទវគ្គបណ្តុះ បណ្តាល បច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយ ដែលមានសិក្ខាកាមមកពីក្រុង ស្រុកទាំង៥

រសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទវគ្គបណ្តុះ បណ្តាល បច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយ ដែលមានសិក្ខាកាមមកពីក្រុង ស្រុកទាំង៥ ចំនួន ២០នាក់ ។ លោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានមាន ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយរយ:ពេល២ថ្ងៃ គឺថ្ងៃទី២២ ដល់២៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ទទួលបានលទ្ធផលល្អ ដោយមានការធ្វើបទបង្ហាញពីគ្រូបង្គោលលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការតំឡើងអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយប្រកបដោយប្រសិទ្ធិភាព ។

សូមអានបន្ត....