នារសៀលថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុង លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត និង មន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលអំណោយជាសម្ភារៈបរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន៤០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
ពិធីអបអរសាទរខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២១
ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត រៀបចំពិធីអបអរសាទរខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២១ ក្រោមការដឹកនាំលោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា ដោយបានរៀបចំជាពិធីសំអាតបរិស្ថានតំបន់ឆ្នេរ (ចាប់ពីឆ្នេរអូរឈើទាល រហូតដល់ឆ្នេរអូរត្រេះ) ដោយមានការចូលរួមពីមន្ទីរអប់រំយុវជននិងកីឡា មន្ទីរទេសចរណ៍ សាលាក្រុងព្រះសីហនុ និងកម្លាំងអ្នកស្ម័គ្រចិត្ត កម្លាំងយុវជនកាកបាទក្រហមមកពីវិទ្យាល័យក្រុងព្រះសីហនុ និងវិទ្យាល័យហ៊ុន សែនមិត្តភាព អនុវិទ្យាល័យសម្តេចឪសរុប ៣០០ នាក់ ស្រី ១២៥នាក់ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សូមអានបន្ត....ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុ
ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គណៈប្រតិភូក្រសួងផែនការ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុ ។
សូមអានបន្ត....សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សូមអានបន្ត....កុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន
ព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការសាធារណ: និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ លោកប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត ។
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក អ៊ុច កែវរស្មី និងលោកស្រី ប៉ាន ម៉ានី (ប្តី/ប្រពន្ធ)
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក អ៊ុច កែវរស្មី និងលោកស្រី ប៉ាន ម៉ានី (ប្តី/ប្រពន្ធ) មានអាសយដ្ឋានភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នើសុំអន្តរាគមន៍ ដើម្បីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ …
សូមអានបន្ត.... -
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក លោកស្រី ចំនួន ១០គ្រួសារ នៅខាងត្បូងវត្តអូរត្រេះ
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ឆេន សាឡាត់, លោក ម៉ាន់ ពុធ, លោក យាន់ ចន្ថា, លោក សុខ រដ្ឋា, លោក គឹម ឌី, លោកស្រី សៀង ស្តើង, លោកស្រី ឈិន ចាន់ថា និងលោកស្រី យុន ស្រីទូច
-
សេចក្តីជូនដំណឹង ស្តីពី ការស្ថាបនាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុ ឆ្នាំ២០២៤
-
រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះពិនិត្យអង្កេតស្រាវជ្រាវលើករណីទំនាស់ដីធ្លី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ