ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូទីងស៊ីង

រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូទីងស៊ីង មានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលផ្លូវលេខ៣០១ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

រសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលផ្លូវលេខ៣០១ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្លូវនេះកំពុងដំណើរការសាងសង់ធ្វើអំពីបេតុង ឆ្អឹងដែក។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ផ្លូវត្រូវពន្លឿនការសាងសង់ និងធានាពីគុណភាពក្នុងការប្រើប្រាស់បានយូអង្វែងនាពេលខាងមុខ។

សូមអានបន្ត....

ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា នាយរងសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឺន នៃកងយុទ្ធពលខេមរភូមិន្ទ និងលោក ឡុង ឌីម៉ង់ ដឹកនាំកិច្ចប្រជុំពិភាក្សាបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា នាយរងសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឺន នៃកងយុទ្ធពលខេមរភូមិន្ទ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលខេត្តព្រះសីហនុ ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាលរងខេត្ត​ព្រះសីហនុ បានអញ្ជេីញចុះពិនិត្យសកម្មភាពការប្រណាំងទូកក្តោង​ នៅលំហរសមុទ្រខេត្តព្រះសីហនុ​

នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាលរងខេត្ត​ព្រះសីហនុ បានអញ្ជេីញចុះពិនិត្យសកម្មភាពការប្រណាំងទូកក្តោង​ នៅលំហរសមុទ្រខេត្តព្រះសីហនុ​ ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....