ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

គម្រោងវិនិយោគ និងធុរកិច្ច ៤២ ទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារអាមេរិក ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងអនុម័តលើការសិក្សាសមិទ្ធិលទ្ធភាព និងគំរូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CRISIL limited

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងអនុម័តលើការសិក្សាសមិទ្ធិលទ្ធភាព និងគំរូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CRISIL limited សម្រាប់គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ)។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៤

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារសិក្សាឆ្នាំ២០២៤-២០២៥ នៅសាលប្រជុំធំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ។

សូមអានបន្ត....

គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស១ បន្ថែមទៀត នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក.អ.ក

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន១ នៅក្នុងភូមិសាស្ត្រ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមអានបន្ត....

លោក សុខ ភា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំប្រតិភូវិស័យឯកជនទៅចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូវិស័យឯកជនទៅចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ និងទទួលពានរង្វាន់ ក្នុងឱកាសដែលបេក្ខភាព “កំពង់ផែទេសចរណ៍”ខេត្តព្រះសីហនុ ជាប់ជាម្ចាស់ជ័យលាភីបង្គន់សាធារណៈអាស៊ានលើកទី៣ឆ្នាំ២០២៥-២០២៦ ដែលប្រារព្ធធ្វើនៅទីក្រុងជោហូ ប្រទេសម៉ាឡេស៉ី។

សូមអានបន្ត....