ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីបើកកម្មវិធីតាំងពិព័រណ៍ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា និងឯកឧត្តម គួច ចំរើន

រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ពិធីបើកកម្មវិធីតាំងពិព័រណ៍ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រព្រឹត្តិធ្វើឡើងនៅទីលានតេជោ(ពយតាមូង) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្តេចតេជោ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន

រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្តេចតេជោ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌លើកទី២ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌លើកទី២ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....