ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយ

ព្រឹកថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពិបែបបទនិងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ខេត្ត នៅសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ សង្កាត់ និងលោក លោកស្រីជាស្មៀនឃុំ-សង្កាត់។

សូមអានបន្ត....

ស្ថានភាពជំងឺអុតស្វា​ (Monkeypox) នៅលេីសកលលោក​ ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ

ស្ថានភាពជំងឺអុតស្វា​ (Monkeypox) នៅលេីសកលលោក​ ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ​។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តប្រុងប្រយ័ត្ន​ការពារខ្លួន​ និងរក្សាអនាម័យ​ បរិភោគអាហារឆ្អិនល្អ​ ព្រមទាំងចៀសវាប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា​ឬសត្វ​ (រស់​ឬស្លាប់)។ សូមអានអត្ថបទខាងក្រោម​ ដេីម្បីបង្កេីនការយល់ដឹង​ និងចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា​៖

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់

កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនជាតិ-អន្តរជាតិមកពីរាជធានីភ្នំពេញ និងសាធារណរដ្ឋកូរ៉េទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់នៅសាលាបឋមសិក្សាចំការកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ឆ្នាំ ២០២១-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា និងលោកស្រី ហៀក ហ៊ីមុល្លី

ព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ខេត្តព្រះសីហនុ ដែលមានរយៈពេល ៥ឆ្នាំ ២០២១-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី នៃក្រសួងទេសចរណ៍ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង លោកឧកញ៉ា លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត

រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគម្រោងវិនិយោគ និងចាត់អាទិភាពគម្រោងដែលគ្រោងប្រើប្រាស់ថវិកាខេត្ត ដោយមានការចូលរួមពីលោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....