ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសមជាមួយឯកឧត្តម យស ផានីត្តា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ និងលោកស្រីខាឡា ចូ ប្រិនធិស

នារសៀលថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសមជាមួយឯកឧត្តម យស ផានីត្តា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ និងលោកស្រីខាឡា ចូ ប្រិនធិស តំណាងអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ នៅសាលប្រជុំគណៈអភិបាលខេត្ត។ ជំនួបនេះមានការចូលរួមពី លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង លោក ឈិត រតនៈ នាយករងរដ្ឋបាល លោកស្រី មិន សុគន្ធា អនុប្រធានមន្ទីរ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ ការគ្រប់គ្រងធនធានធម្មជាតិ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ ការគ្រប់គ្រងធនធានធម្មជាតិ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជូនដល់គណ:ប្រតិភូ ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក វិស័យបរិស្ថាន និងក្លឹបបាល់ទាត់បឹងកេត នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ជួន ជ័យសត្យា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រជុំទី៣ លើកទី៩នៅខេត្តព្រះសីហនុ

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ជួន ជ័យសត្យា អគ្គលេខាធិការរងគ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងជាសាធារណៈ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រជុំទី៣ លើកទី៩នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ ស្នើលោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង ដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយការណ៍ ស្តីពីវត្តមានជនបរទេស ដែលបានមក ស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំង/អគារដែល ខ្លួនគ្រប់គ្រង ដូចមានគំរូរបាយការណ៍ភ្ជាប់មកជាមួយ សម្រាប់ព័ត៌មាន ដែលត្រូវបំពេញក្នុងតារាង ដែលមាន នៅក្នុងរបាយការណ៍ ស្នើសរសេរជាភាសាអង់គ្លេស ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពជា តាមប្រព័ន្ធវិដេអូ Conference។

សូមអានបន្ត....