ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាំកូនកោងកាងចំនួន ២០០០ដើម

ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាំកូនកោងកាងចំនួន ២០០០ដើម លើទីតាំងដែលរដ្ឋបាលខេត្តបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និងប្រជានេសាទក្នុងសហគមន៍ភូមិព្រែកប្រស់។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាស ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្ដប់ដល់គ្រួសារងាយរងហានិភ័យ

ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាស ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្ដប់ដល់គ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាពឯកឧត្តមគតិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលរាជធានី ខេត្តទាំង២៥ មន្ទីរ ស្ថាប័ន ធនាគារពិភពលោក និងអង្គភាពដៃគូសរុបប្រមាណ ៤៥០រូប នៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងារ ការពារសន្តិសុខ សុវត្ថិភាព

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុចូលជួបសម្តែងការគួសម

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ថ្ងៃនេះយើងបានជួបពិភាក្សាគ្នា ក៏ប៉ុន្តែ

សូមអានបន្ត....