ព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មមួយនេះ បានដាក់ឱ្យដំណើរការដោយជោគជ័យ ដោយប្រព្រឹត្តិកម្មទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថាន មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ អាងប្រព្រឹត្តិកម្មទី២ (PS2)នេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
ការអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ
ព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ ចាប់ពីស្ពានអូរ១ មកស្ពានអង្គការម្លប់តាប៉ាង និងបន្តមកស្ពានស្តេចមឹក ស្ថិតភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមអានបន្ត....ការអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1)
នៅព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នអាងប្រព្រឹត្តិកម្មមួយនេះ បានដំណើរការដោយជោគជ័យហើយ ក្នុងការចម្រោះទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថានមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។
សូមអានបន្ត....ការអញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ព្រឹកថ្ងៃច័ន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវបើកឱ្យដំណើរការសាកល្បងសាលាឡើង វិញដោយមានការចូលរួមពីលោកស្រីប្រធានមន្ទីរ អបរំ យុវជន និងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធ។ យោងតាមសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសយកសាលាដែលមានសុវត្ថិភាព និងរៀប ចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរ ការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ៥សាលានៅតាមក្រុង …
សូមអានបន្ត....ការអញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រៀមដាក់ឱ្យដំណើរការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ
សេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ
សូមអានបន្ត.... -
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
-
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
-
សេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ជូនម្ចាស់ក្បាលដី នៅនៅភូមិរាម និងភូមិថ្មធំ
-
សេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ជូនម្ចាស់ក្បាលដី នៅនៅភូមិអូរជ្រៅ ភូមិស្រែក្រោម ភូមិស្រែលើ ភូមិស្រែក្នុង និងកោះខ្យង
-
សេចក្ដីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន
សូមអានបន្ត.... -
សេចក្តីប្រកាសព័ត៌មាន ស្តីពី « វឌ្ឍនភាពការដោះសម្របសម្រួលករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន២៥០ គ្រួសារ ជាមួយធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ »
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលវិវាទរវាងប្រជាពលរដ្ឋជាអតិថិជន ម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឯឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ