ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ បច្ចុប្បន្នលោកយាយស្នាក់នៅ មណ្ឌលបុរីកុមារ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate)

នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ” ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM)។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវិនិយោគិនខ្មែរ និងបរទេសចូលរួមយ៉ាងច្រើនកុះករ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ ស្តីពីលទ្ធផលនៃការស្រាវជ្រាវអំពីវឌ្ឍនភាព និងទស្សនវិស័យ នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ដោយលោកស្រី ម៉ារី ខេតធារីន អ៊ុលស៊ិន

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ ស្តីពីលទ្ធផលនៃការស្រាវជ្រាវអំពីវឌ្ឍនភាព និងទស្សនវិស័យ នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ដោយលោកស្រី ម៉ារី ខេតធារីន អ៊ុលស៊ិន (Mary Katherine Olsen)នាយកក្រុមហ៊ុន MK International Investment and Development Co,Ldt នៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន ចូលជួបសម្តែងការគួសម

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម ឡៃ សួនឈាន LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោកឡុង ឌីម៉ង់អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំរដ្ឋបាលក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំរដ្ឋបាលក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចប្រជុំក្រោមប្រធានបទ “Integrating Circular Economy in the Major Development Sectors toward Achieving Zero Waste Societies in the SDGs” (ការធ្វើសមាហរណកម្មសេដ្ឋកិច្ចវិលជុំទៅក្នុងវិស័យអភិវឌ្ឍន៍ចម្បងៗ ដើម្បីឆ្ពោះទៅកាន់ ការសម្រេចបាន សង្គមគ្មានសំរាម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារសុខាខេត្តសៀមរាប។

សូមអានបន្ត....