ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤២

ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ដំណើរឆ្ពោះទៅកាន់បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ​

ដំណើរឆ្ពោះទៅកាន់បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ​ រដ្ឋបាលក្រុងព្រះសីហនុ​ បន្តដឹកនាំក្រុមការងារចុះណែនាំ​ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងបួនសង្កាត់​ ជាពិសេសនៅតាមដងផ្លូវសំខាន់ៗ​ ចូលរួមរៀបចំលំនៅដ្ឋាន​-ទីតាំងអាជីវកម្មឱ្យបានស្អាតជាប្រចាំ​ និងតុបតែងលម្អភ្លេីងពណ៌​ ដេីម្បីអបអរសាទរពិធីបុណ្យសមុទ្រលេីកទី៩​ ជុំទី៣​ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ​ដែលស្អាតជាងគេ​ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ​ នាចុងឆ្នាំនេះ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចពិភាក្សា ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន

រសៀលថ្ងៃទី២-៣ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចពិភាក្សា ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន ការស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៉ីគ្នារវាងផែនការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទីក្រុងនៅកម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានក្នុងវេទិកា

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យសមុទ្រលើកទី៩ ជុំទី៣

ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ស្ថិតនៅសណ្ឋាគារសុខា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។

សូមអានបន្ត....