ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីកិច្ចប្រជុំវាយតម្លៃ បុរេលក្ខណសម្បត្តិអ្នកទទួលការសម្រាប់ការចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីកិច្ចប្រជុំវាយតម្លៃ បុរេលក្ខណសម្បត្តិអ្នកទទួលការសម្រាប់ការចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគ លោក លោកស្រីមេឃុំ ចៅសង្កាត់ ដែលធ្លាប់មានបទពិសោធន៏ក្នុងការធ្វើរង្វាយតម្លៃក្រុមហ៊ុនឯកជន នៅក្នុងខេត្តព្រះសីហនុ សរុបចំនួន ១០រូប។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារជូនកុមារកំព្រាបុរីកុមាកំព្រាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារជូនកុមារកំព្រាបុរីកុមាកំព្រាខេត្តព្រះសីហនុ ចំនួន ២៣នាក់ ស្រី ១៤នាក់ មានដូចជា ប៊ីហ្គឺរ ភ្លៅមាន់បំពង ឈីសបំពង តំឡូងបារាំងបំពង និងភេសជ្ជៈនៅផ្សារទំនើប FURI ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្ត

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងស្រាបៀរ ទឹកផ្លែឈើ ទឹកសុទ្ធជូនកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រុមការងារពន្លត់អគ្គិគភ័យស្នងការដ្ឋាននគរបាលខេត្ត អង្គភាព ៧១១ និងកំពង់ផែក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នៅទីបញ្ជាការកថរាជអាវុធហត្តខេត្ត និងនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅក្រុងព្រះសីហនុ។

សូមអានបន្ត....

រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងផ្តល់ថវិកាមួយចំនួនដល់កងកម្លាំងដែលឈរតាមគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ។ លោក ឡាយ សួនជៀន អគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះការរាប់អានប្រកបដោយអត្ថន័យនេះ និងបានបញ្ជាក់ពីគោលជំហរសារជាថ្មីថា

សូមអានបន្ត....