ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៤

ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសាររបាយការណ៍ និងវិដេអូសម្រាប់ចូលរួមសន្និសីទសារព័ត៌មានស្តីពី « ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ

រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសាររបាយការណ៍ និងវិដេអូសម្រាប់ចូលរួមសន្និសីទសារព័ត៌មានស្តីពី « ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ » នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមអានបន្ត....

សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាម៉ោង ៥:០០រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នឹងរៀបចំកម្មវិធី “កិច្ចពិភាក្សាពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ”

សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាម៉ោង ៥:០០រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នឹងរៀបចំកម្មវិធី “កិច្ចពិភាក្សាពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ” ដើម្បីឱ្យវិនិយោគិនខ្មែរ និងបរទេស មានឱកាសស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យករណីសំណើសុំអ្នកជំនាញបច្ចេកទេសក្រសួងបរិស្ថាន

ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យករណីសំណើសុំអ្នកជំនាញបច្ចេកទេសក្រសួងបរិស្ថាន ដើម្បីជួយបណ្តុះបណ្តាល និងសិក្សាថវិកាចំណាយលើការថែទាំ និងប្រតិបត្តិការស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ WWTP1 WWTP2 និង WWTP3 ប្រចាំខែ/ប្រចាំឆ្នាំ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព នាយក នាយករងទីចាត់ការ សាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងពិធីទទួលពានរង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។

សូមអានបន្ត....