ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក អភិបាលរង ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្ត្រី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ វិទ្យាស្ថានUPDIS និងក្រុមជំនាញការ សរុប ៩៥ នាក់ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើកិរិយា នៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២

រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើកិរិយា នៃការកាន់កាប់ដីរបស់ប្រជាពលរដ្ឋនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកកំពង់សីលា។

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិអូរតាសេក

ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការរដ្ឋបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់បានលើកឡើងថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរតាសេកឃុំអូឧកញ៉ាហេងគឺទទួលបានការបិទផ្សាយ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើក១១

ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើក១១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត និងលោកនាយកទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីគ្រប់គ្រងទីលានទុកដាក់សំរាម

ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីគ្រប់គ្រងទីលានទុកដាក់សំរាម ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ។

សូមអានបន្ត....