ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នំា២០២៣ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
ឯកឧត្តម វង្ស ផាណាត និងលោកស្រី ហៀក ហ៊ីមុល្លី ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៣
ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....លោក ម៉ាង ស៉ីណេត អភិបាលរងខេត្ត បានអមដំណើរ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នងពិធីទស្សនកិច្ចអាកាសយន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ
រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៉ីណេត អភិបាលរងខេត្ត បានអមដំណើរ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នងពិធីទស្សនកិច្ចអាកាសយន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងទស្សនកិច្ចរមណីយដ្ឋាន Summer Bay Beach Club & Cabin ក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥១៩៤នាក់
ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៣០ រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ។ ពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី មានទីតាំងស្ថិតនៅភូមិត្រពាំងគោ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាដកបទពិសោធន៍សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៣
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាដកបទពិសោធន៍សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៣ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីជូនដំណឹង ស្តីពី ការបន្តការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥
-
សេចក្តីជូនដំណឹង ស្តីពីការបើកផ្លូវតាមប្លង់ប្រព័ន្ធសុរិយោដី ចំនួន ៤ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-
សូមជម្រាបជូន ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ
-
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបមក លោកស្រី កោ សុផានី, លោក សុខ សាវឿន, លោក សុខ សុភាព, លោក សូ វុត្ថា លោក ជួន ជន និងលោកស្រី តាន់ សុភី ជាប្រជាពលរដ្ឋដែលកំពុងរស់នៅលើទីតាំង ចំណតរថយន្តមុខផ្សារលើ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-
សេចក្តីជូនដំណឹង ស្តីពី ការប្រគំតន្ត្រី ការតាំងពិព័រណ៍ អុជកាំជ្រួច និងបង្ហោះគោម ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥
-
សេចក្តីប្រកាសព័ត៌មាន
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣