ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ រៀបចំពីធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា

នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ រៀបចំពីធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងប្រតិបត្តិ នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» «For All women and girls:Rights,Equality,Empowerment»ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi)

រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមធ្វើការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមធ្វើការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស

សូមអានបន្ត....