ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥១៩៤នាក់

ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-និយោជិត ចំនួន ១៥១៩៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៣០ រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ។ ពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី មានទីតាំងស្ថិតនៅភូមិត្រពាំងគោ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាដកបទពិសោធន៍សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៣

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាដកបទពិសោធន៍សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៣ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវ ឃុន រចនា និងលោក ម៉ាង ស៊ីណេត អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងព្រះសីហនុ អង្គភាពប្រឆាំងអំពើពុករលួយ យុវជន ស.ស.យ.ក និស្សិតអាហារូបករណ៍សម្តេចតេជោ អ.ម.ត។

សូមអានបន្ត....

លោកជំទាវ ឃុន រចនា និងលោក ម៉ាង ស៉ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអនុគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអនុគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការដឹកវិញ្ញាសារទៅផ្ញើអាជ្ញាធរដែនដី ក្រុង-ស្រុក ដែលមានមណ្ឌលប្រឡង។

សូមអានបន្ត....