ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ

រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ចាវ ហៃយៀន ( Zhao Hai Yan) អនុប្រធានបេសកកម្មស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលា រៀនខ្មែរ-ចិន កាងហួរ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អ្នកឧកញ៉ាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងភ្ញៀវកិត្តិយសជាច្រើន។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍គំនូរ និងអក្សរផ្ចង់ចិន

ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍គំនូរ និងអក្សរផ្ចង់ចិន ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលរងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារស៊ីឡុងបាយចុងឈីខននីហ្វើ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងករណីសកម្មភាព នៃការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៌ស្ថិតនៅតំបន់ការពារទឹកស្អាតក្បាលឆាយ(អូរតាអឺង) ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម ពេជ្រ សម្បត្តិ ឯកឧត្តម សុខ ដារ៉ា និងលោក ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច»

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដោះស្រាយគម្រោងវិនិយោគជាប់គាំង និងយន្តការបរធនបាលកិច្ច» នៅសណ្ឋាគារ Sea Breeze Hotel & Villa ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ និងលោក វង្ស សាមិត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័នដើម្បី ពិភាក្សាលើពង្រាងគោលនយោបាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត និងលោក វង្ស សាមិត្ត នាយករងទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័នដើម្បីពិភាក្សាលើពង្រាងគោលនយោបាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....