ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម កែវ ឡាយ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវិដេអូ Conference

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំមានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

សូមអានបន្ត....

សូមស្កេន QR Code ខាងក្រោមនេះ ដើម្បីទាញយកឯកសារពាក់ព័ន្ធនឹងកម្មវិធីពិសេសជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។ តំណភ្ជាប់ឯកសារ៖ http://tinyurl.com/3xzzfapw

សូមស្កេន QR Code ខាងក្រោមនេះ ដើម្បីទាញយកឯកសារពាក់ព័ន្ធនឹងកម្មវិធីពិសេសជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។ តំណភ្ជាប់ឯកសារ៖ http://tinyurl.com/3xzzfapw

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដង្ហែរព្រះពុទ្ធរូបធ្វើពីស្ពាន់យកមកតម្កល់លើបល្ល័ង ស្ថិតនៅវត្តគីរីជលសារកោះរ៉ុង

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដង្ហែរព្រះពុទ្ធរូបធ្វើពីស្ពាន់យកមកតម្កល់លើបល្ល័ង ស្ថិតនៅវត្តគីរីជលសារកោះរ៉ុង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

សូមអានបន្ត....

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣ ជូនទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ រួមមាន៖ ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង ទី៣. ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច

សូមអានបន្ត....