ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅស្រុកព្រៃនប់ ដើម្បីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅស្រុកព្រៃនប់ ដើម្បីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ នៅភោជនីដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះសីហនុ ប្រធានមន្ទីរ លោកអភិបាលស្រុកព្រៃនប់ និវិត្តជនចូលរួមចំនួន ២៥០នាក់ ដែលបានរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ លោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ថ្ងៃនេះយើងបានធ្វើការជួបជុំគ្នា ក្នុងគោលបំណង ដើម្បីពង្រឹង រឹត

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់អ្នកសារព័ត៌មានដំណាក់កាលទី២

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់អ្នកសារព័ត៌មានដំណាក់កាលទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសណ្ឋាគារឆ្នេរសុខា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត បុរី លនស៊ីធី

រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត បុរី លនស៊ីធី ឡូតធឺសស៊ី មានទីតាំងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងឱកាសចូលរួមសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្រុមហ៊ុន លនស៊ីធី ដែលបានធ្វើការ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»

ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី បានរាយការណ៍ថា កាលពីថ្ងៃទី៥ ខែមីនា

សូមអានបន្ត....