ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលបោះឆ្នោត សាលាឡាយហ្វ អានឆុង បន្ទប់លេខ០២៩៨ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ

ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបន្តនាំយកគ្រឿងចក្រឈូស កាយ ស្តារអូរប្រឡាយសរុបចំនួន ៩ ទីតាំង ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជនលិចដោយជំនន់ទឹកភ្លៀងនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុ និងដើម្បីរំដោះទឹកដក់លើផ្លូវដែលនាំឱ្យខូចគុណភាពផ្លូវ ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយកម្រិតបន្ថែមទៀត។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន១០គ្រឿង

រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន១០គ្រឿង ចេញដំណើរពីវេទិកា៧មករា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីព្រឹក ឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងបន្តដំណើរទៅកាន់ទីតាំងរៀងៗខ្លួន

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រចុះស្ដារអូរឈើទាល ប្រវែង២២០០ម និងអូរសំអាត ប្រវែង៧០០ម

ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រចុះស្ដារអូរឈើទាល ប្រវែង២២០០ម និងអូរសំអាត ប្រវែង៧០០ម ព្រមទាំងកាយយកសម្រាមចេញពីអូរសំអាត ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរំដោះលំហូរទឹកភ្លៀងឱ្យមានចរន្តផ្លូវទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយសារទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....