ស្ថានភាពភូមិសាស្រ្តក្រុងព្រះសីហនុ៖ ក្រុងព្រះសីហនុ ជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំង៤ របស់ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅ ទីប្រជុំជន ចំកណ្តាលទីរួមខេត្ត គឺជាទីក្រុងតំបន់សេដ្ឋកិច្ចពិសេស មានកំពង់ផែសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលមានសក្តានុពលទាក់ទាញវិនិយោគិន ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដែលមានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកស្ទឹងហាវ ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងស្រុកព្រៃនប់ និងខាងលិច ទល់នឹងសមុទ្រ ជាប់នឹងដែនសមុទ្រខេត្តកោះកុង។ក្រុងព្រះសីហនុ មានផ្ទៃដី ១៩.៥៨៩,៧៥៤ហិកតា ចែកជា ៥សង្កាត់ មាន ១៩ភូមិ និងមានប្រជាពលរដ្ឋ១៦.៩៥៦គ្រួសារ ស្មើនឹង ៧៥.៣០៩នាក់ ក្នុងនោះស្រី ៣៨.១៩១នាក់។ រដ្ឋបាលក្រុងព្រះសីហនុ៖ ការិយាល័យចំណុះ៖ ទីតាំងភូមិសាស្រ្តរបស់សាលាក្រុងព្រះសីហនុ៖
|
|