ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកជំទាវ ឃុន រចនា និងលោក ម៉ាង ស៊ីណេត អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងព្រះសីហនុ អង្គភាពប្រឆាំងអំពើពុករលួយ យុវជន ស.ស.យ.ក និស្សិតអាហារូបករណ៍សម្តេចតេជោ អ.ម.ត។

សូមអានបន្ត....

លោកជំទាវ ឃុន រចនា និងលោក ម៉ាង ស៉ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអនុគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអនុគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការដឹកវិញ្ញាសារទៅផ្ញើអាជ្ញាធរដែនដី ក្រុង-ស្រុក ដែលមានមណ្ឌលប្រឡង។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ

នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីសម្តែងសិល្បៈខាងលើនេះ ក៏ជាកិច្ចស្វាគមន៍យ៉ាងពិសេសជូនដល់ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជិត១០០០នាក់ ដែលបានអញ្ជើញមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមរយៈនាវាទេសចរណ៍ ដែលកំពុងសំចតរយៈពេល២ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ប៉េង ពោធិ៍នា និងឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ

រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ការដាក់

សូមអានបន្ត....