ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង

សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦ ៦០០ដូស (dose) សម្រាប់ចាក់ជូនមនុស្សក្រុមអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្មើចំនួនមនុស្ស ៣ ៣០០នាក់ នៅពេលនេះគឺបានចាក់គ្រប់ចំនួនវ៉ាក់សាំងដែលមានរួចហើយ។ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca រដ្ឋបាលខេត្តទទួលបានចំនួន ១៥ ០០០ដូស (dose) ហើយត្រូវចាក់ជូនដល់ក្រុមមនុស្សងាយរងគ្រោះមានអាយុ ចាប់ពី ៦០ឆ្នាំឡើង នៅបន្តដំណើរការជាធម្មតា។

សូមអានបន្ត....

ករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត

សូមជម្រាបជូន កាលពីយប់ថ្ងៃទី​០៩ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន០១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

សូមអានបន្ត....

បទល្មើសរបស់រថយន្តតាក់ស៊ីចំនួន០៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ

សូមជម្រាបជូន កាលពីយប់ថ្ងៃទី​០៨ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តតាក់ស៊ីចំនួន០៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន​ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមកលោក មាស ម៉ើ ជាម្ចាស់ផ្ទះមានបន្ទប់ជួល ស្ថិតនៅផ្លូវលេខ១០៣៧ ភូមិ២ សង្កាត់លេខ៤

សេចក្តីជូនដំណឹង ជម្រាបមកលោក មាស ម៉ើ ជាម្ចាស់ផ្ទះមានបន្ទប់ជួល ស្ថិតនៅផ្លូវលេខ១០៣៧ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....