ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ស្តីពី ការពង្រីកការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជននិងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក

ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ស្តីពី ការពង្រីកការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជននិងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលេដេ ផាលេស

ព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្ម ហូលេដេ ផាលេស របស់ក្រុមហ៊ុន អេចភី ថៅអឺរ ឯ.ក (HP TOWERS CO.,LTD) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព តំណាងឯកឧត្តម គួច ចំរើន បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិល

ព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលដើម្បីចូលរួមជាសមាជិកគណៈកម្មាធិការ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាលើកទី៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែ

ព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែស្ថិតនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....