ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន

សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន នៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥០

ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក តេង វណ្ណឌី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក តេង វណ្ណឌី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចស្ដីពី ការសិក្សាស្វែងយល់ពីបទពិសោធន៍ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តហៃណាន

នាថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចស្ដីពី ការសិក្សាស្វែងយល់ពីបទពិសោធន៍ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទទួលយកបទពិសោធន៍ក្នុងការរៀបចំ និងអនុវត្តផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមអានបន្ត....

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ

នារាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅភូមិ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....