ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សារអបអរសាទរ ការដាក់បញ្ជូល«រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារអបអរសាទរ ការដាក់បញ្ជូល«រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សូមអានបន្ត....

អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដីសម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជ្រើសរើសមន្រ្តីទទួលបន្ទុករថយន្តក្រុង

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជ្រើសរើសមន្រ្តីទទួលបន្ទុករថយន្តក្រុង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីនៃរដ្ឋបាលក្រុង-ស្រុកចូលរួមសិក្ខាសាលា នៅសណ្ឋាគារសុខា ខេត្តសៀមរាប

នាថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីនៃរដ្ឋបាលក្រុង-ស្រុកចូលរួមសិក្ខាសាលា «បញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងវគ្គបណ្តុះបណ្តាលស្ដីពីនីតិវិធីហិរញ្ញវត្ថុ សម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង-ស្រុក» ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួង

សូមអានបន្ត....

លោកប្រាក់ វិសាល និងកញ្ញា ស្រ៊ុន ស្រីនាង បានអញ្ជើញទទួលជួប និងធ្វើបទបង្ហាញអំពីសក្តានុពល និងឱកាសនៃការវិនិយោគ ក្នុងខេត្តព្រះសីហនុជូនគណ:ប្រតិភូសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តការអន្តរជាតិ និងកញ្ញា ស្រ៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួប និងធ្វើបទបង្ហាញអំពីសក្តានុពល និងឱកាសនៃការវិនិយោគ ក្នុងខេត្តព្រះសីហនុជូនគណ:ប្រតិភូសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)ដែលដឹកនាំដោយលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំ

សូមអានបន្ត....