ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គុជ បញ្ញាសា ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជា

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមកម្មវិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹង កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣»

ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមកម្មវិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹង កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣» ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។ សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តលើការស្រាវជ្រាវនវានុវត្តន៍ និងរបកគំហើញថ្មីៗ

សូមអានបន្ត....

ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី

ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ នៃ

សូមអានបន្ត....

សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនណា និងឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ និងបូជាព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនណា អនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសារខ្មែរ នៃរាជបណ្ឌិត្យសភា និងជាព្រះចៅអធិការវត្តវិមានតេជៈ (ស្រះចក) សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ និងបូជាព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន អតីតព្រះមេគុណខេត្តព្រះសីហនុ នៅវត្តសាមគ្កីគីរីស្ទឹងឆាយ

សូមអានបន្ត....

លោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញសិតព្រះភ័ក្ត្រព្រះពុទ្ធរូប ពីស្ពាន់ ដោយមានការចូលរួមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញសិតព្រះភ័ក្ត្រព្រះពុទ្ធរូប ពីស្ពាន់ ដោយមានការចូលរួមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅភូមិប្រតិល សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពី។

សូមអានបន្ត....