ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវិដេអូ Conference

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លង លើរបៀបវារៈដូចខាងក្រោម៖

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូវៀតណាមមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី៨ ដែលឆ្នាំនេះខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត និងលោក មីន កុម្ភៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាង ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង

រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាង ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអនុញា្ញតឱ្យឯកឧត្តម Nguyen Anh Chuc ង្វៀន អាញ់ដឹក អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអនុញា្ញតឱ្យឯកឧត្តម Nguyen Anh Chuc ង្វៀន អាញ់ដឹក អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបាន

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការដឹកជញ្ជូនចិន-កម្ពុជា ប្រកបដោយទេពកោសល្យ ក្រោមប្រធានបទ «ការសាងសង់ និងការអភិវឌ្ឍផ្នែកដឹកជញ្ជូនឌីជីថល»

រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការដឹកជញ្ជូនចិន-កម្ពុជា ប្រកបដោយទេពកោសល្យ ក្រោមប្រធានបទ «ការសាងសង់ និងការអភិវឌ្ឍផ្នែកដឹកជញ្ជូនឌីជីថល»ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរពាក់ព័ន្ធ តំណាងអាកាសយានដ្ឋានអន្តរជាតិ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសមាគមនភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន។

សូមអានបន្ត....