ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិនិត្យមើលបច្ចុប្បន្នភាពក្រុមការងារដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិនិត្យមើលបច្ចុប្បន្នភាពក្រុមការងារដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច

សូមអានបន្ត....

អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់វិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខា

រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់វិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន មុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារនិងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីពន្ធដារ ៥ខេត្ត (កោះកុង កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ) និងប្រធានមន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ បងប្អូនអាជីវករ ពាណិជ្ជករក្នុងខេត្តសរុបចំនួន ២០០នាក់។

សូមអានបន្ត....

ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់

ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣៕

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបច្ច័យចំនួន ១០លានរៀល ដើម្បីចូលរួមរំលែកទុក្ខពិធីបុណ្យព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន

ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ច័យចំនួន ១០លានរៀល ដើម្បីចូលរួមរំលែកទុក្ខពិធីបុណ្យព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះរាជគណៈកិត្តិយស និងជាព្រះមេគណខេត្តព្រះសីហនុ បានអនិច្ចធម្ម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ស្ថិតនៅវត្តសាមគ្គីគិរីស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវិដេអូ Conference

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំមានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

សូមអានបន្ត....