ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង”

ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកជំទាវ។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសំណើរសុំជួសជុលអគារសិក្សាសាលារៀន វិទ្យាល័យ ហ៊ុន សែន មិត្តភាព

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសំណើរសុំជួសជុលអគារសិក្សាសាលារៀន វិទ្យាល័យ ហ៊ុន សែន មិត្តភាព

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ បានទទួលជួប និងសំណេះសំណាលជាមួយក្រុមការងារសមាគមរាជសីហ៍

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ បានទទួលជួប និងសំណេះសំណាលជាមួយក្រុមការងារសមាគមរាជសីហ៍ ដឹកនាំដោយឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសហការី។ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ក្រុមការងារសមាគមរាជសីហ៍ បានចូលរួមការងារមនុស្សធម៌ជាមួយរដ្ឋបាលខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋ

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងណែនាំខ្លួនរបស់លោក KE Xue

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងណែនាំខ្លួនរបស់លោក KE Xue ប្រធានការិយាល័យកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ

សូមអានបន្ត....