ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន៣ ជូនទៅអ្នកវិនិយោគ ដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ រួមមាន៖ ទី១.គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ទី២. គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង ទី៣. ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច

សូមអានបន្ត....

លោក​ ឯម​ ភាព​ លោក​ យុន​ លីនណេ​ និងលោក​ សុខ​ វណ្ណា​ បានធ្វេីជាសហប្រធានអង្គសិក្ខាសាលាបណ្តុះបណ្តាល​ ស្តីពី​ “ទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍទីក្រុងឆ្លាតទីក្រុងសៀមរាប​ និងគំនិតផ្តួចផ្តេីមក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្លាតខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៤​ លោក​ ឯម​ ភាព​ អភិបាលរងខេត្ត​ព្រះសីហនុ លោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​សៀមរាប​ ​​​ និងលោក​ សុខ​ វណ្ណា​ ប្រធានកម្មវិធី​ UN-Habitat បានធ្វេីជាសហប្រធានអង្គសិក្ខាសាលាបណ្តុះបណ្តាល​ ស្តីពី​ “ទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍទីក្រុងឆ្លាតទីក្រុងសៀមរាប​ និងគំនិតផ្តួចផ្តេីមក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្លាតខេត្តព្រះសីហនុ​ ពីថ្ងៃទី២៩-៣០​ ខែមករា​ ឆ្នាំ២០២៤​ដោយមានការអញ្ជេីញចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ​ លោក-លោកស្រីប្រធានមន្ទីរ​ ពាក់ព័ន្ធ​ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងលោក-លោកស្រីជាថ្នាក់

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្តអញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍសហគមន៍មូលដ្ឋាន ២០២៤-២០២៨»

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្តអញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍសហគមន៍មូលដ្ឋាន ២០២៤-២០២៨» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ និងអង្គការសង្គមស៊ីវិល នៅក្រសួងបរិស្ថាន។

សូមអានបន្ត....

ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វិកហ្វឺនកីឡាទូកក្តោងខេត្តព្រះសីហនុ Bay of Light ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាមនៅតាមបណ្តាផ្លូវ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាមនៅតាមបណ្តាផ្លូវ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

សូមអានបន្ត....