ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព

នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព សមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា សាខាខេត្តព្រះសីហនុ និងក្រុមអ្នករត់រ៉ឺម៉កកង់បី សរុបចំនួន ៨០០នាក់។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផែនការវិនិយោគរបស់ក្រុមហ៊ុន SCG នៅទីលានចាក់សំរាម

រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផែនការវិនិយោគរបស់ក្រុមហ៊ុន SCG នៅទីលានចាក់សំរាម ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ភាអភិបាលរងខេត្តព្រះសីហនុ បានជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូស្រុក Xishan ទីក្រុង Wuxi ដឹកនាំដោយ លោក Yan Guoqiang ប្រធានក្រុមប្រឹក្សាសភាប្រជាជនស្រុក Xishan ដើម្បីស្វែងយល់ពីការវិនិយោគនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្ដម វង្ស ផាណាត និងលោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិ

សូមអានបន្ត....

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យគម្រោងវិនិយោគស្នើសុំការលើកទឹកចិត្តចំនួន២៣គម្រោង និងបន្តចុះត្រួតពិនិត្យគម្រោងចំនួន០៧គម្រោងបន្ថែមទៀត

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យគម្រោងវិនិយោគស្នើសុំការលើកទឹកចិត្តចំនួន២៣គម្រោង និងបន្តចុះត្រួតពិនិត្យគម្រោងចំនួន០៧គម្រោងបន្ថែមទៀត ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគ ទទួលបានសំណើសុំការលើកទឹកចិត្តចំនួន ១៤២គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» មានចំនួន ១០៣គម្រោងហើយ។

សូមអានបន្ត....