ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈដូចខាងក្រោម៖

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈដូចខាងក្រោម៖ ១-ការពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ របស់ក្រុមហ៊ុន អិម ធី ម៉ាយអាយ ឯ.ក ២-ការពិនិត្យលើសំណើសុំធ្វើការគាស់កម្រាលក្រានីតផ្លូវថ្មើរជើង ដើម្បីដាក់បំពង់តភ្ជាប់ បណ្ដាញអគ្គិសនីចូលកាមេរ៉ាសុវត្ថិភាព របស់ក្រុមហ៊ុន អិម ធី ម៉ាយអាយ ឯ.ក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក Wu Chunbing ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក Wu Chunbing ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សមាគមដឹកជញ្ជូនទេសចរណ៍ជលយាន្ត និងម្ចាស់អាជីវកម្មក្នុងខេត្ត។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ត្រឹង ធីហ្វីហ្វាង តំណាងថ្នាក់ដឹកនាំខេត្តតៃនិញដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញផ្សព្វផ្សាយទីផ្សារពាណិជ្ជកម្ម

ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី ត្រឹង ធីហ្វីហ្វាង តំណាងថ្នាក់ដឹកនាំខេត្តតៃនិញ ជាអនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ ខេត្តតៃនិញ ដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញផ្សព្វផ្សាយទីផ្សារពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងរដ្ឋបាលខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោកអភិបាលរងក្រុង អនុប្រធានមន្ទីរ ប្រធាន

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូថៃ​ ដឹកនាំដោយលោក Voratat Tantimongkolsuk

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឧកញ៉ា​ តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូថៃ​ ដឹកនាំដោយលោក Voratat Tantimongkolsuk អគ្គនាយកក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....