ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ លោក យស់ សុធា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគំរោងរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ( Public Wifi) បន្ថែមទៀត

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ លោក យស់ សុធា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគំរោងរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ( Public Wifi) បន្ថែមទៀតនៅតាមទីតាំងដូចជា៖ បរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សំរាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ

សូមអានបន្ត....

សូមអបអរសាទរ ខេត្តព្រះសីហនុ បានជាប់ជ័យលាភី ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)

សូមអបអរសាទរ ខេត្តព្រះសីហនុ បានជាប់ជ័យលាភី ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៥

ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់

នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅមជ្ឍមណ្ឌលសេដ្ឋាច័ន្ធ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត

សូមអានបន្ត....