ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

អ្នកគ្រប់គ្រងនាវាទេសចរណ៍ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍

អ្នកគ្រប់គ្រងនាវាទេសចរណ៍ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ យោងតាមប្រសាសន៍ លោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours និងជាទីប្រឹក្សាក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ បានធ្វើការចែករំលែក ពី Feedback(មតិកែលម្អ)ដែលយើងបានទទួលពីនាវាទេសចរណ៍ដែលចូលសំចតនៅខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម យិន ប៊ុនណាត និងលោក គង់ វិតាណៈ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យិន ប៊ុនណាត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង លោក លោកស្រីជា ចៅសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញបើកក្នុងកិច្ចប្រជុំពង្រឹងយន្តការដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនានា និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញបើកក្នុងកិច្ចប្រជុំពង្រឹងយន្តការដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនានា និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការី ដែលបានឧបត្ថម្ភថវិកាចំនួន ៨.០០០.០០០ រៀល សម្រាប់ឧបត្ថម្ភ ទូក ង “ព្រះសីហនុសែនជ័យបារមីជំទាវម៉ៅ»

រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការី ដែលបានឧបត្ថម្ភថវិកាចំនួន ៨.០០០.០០០ រៀល សម្រាប់ឧបត្ថម្ភ ទូក ង “ព្រះសីហនុសែនជ័យបារមីជំទាវម៉ៅ» ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកញ្ចប់លទ្ធផលវញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកញ្ចប់លទ្ធផលវញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក លោក លោកស្រីជានាយក នាយិកា នៃវិទ្យាល័យក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....