ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបដោយវិជ្ជាជីវៈវិស័យសុខាភិបាល ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបដោយវិជ្ជាជីវៈវិស័យសុខាភិបាល ក្រោមអធិបតីភាព លោកស្រី ហៀក ហុីមល្លី អភិបាលរងខេត្តព្រះសីហនុ 

សូមអានបន្ត....

ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលភក្តី សាយ ឈុំ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលភក្តី សាយ ឈុំ 

សូមអានបន្ត....

ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅភូមិនេសាទជំពូខ្មៅ ដើម្បីរៀបចំប្រព័ន្ធអគ្គីសនី និងតបណ្តាញទឹកស្អាត

ស្រុកព្រៃនប់៖ នារសៀលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពរស់នៅ និងសាកសួរសុខទុក្ខ បងប្អូនប្រពលរដ្ឋរស់នៅក្នុងភូមិអ្នកនេសាទជំពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ដើម្បីរៀបចំប្រព័ន្ធអគ្គីសនី

សូមអានបន្ត....

ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីរាជការ សហការជាមួយបុគ្គលិកទូរទស្សន៍PNN និងប្រជាពលរដ្ឋ ចូលរួមដាំកូនកោងកាង នៅសួនកោងកាងអាពាហ៍ពិពាហ៍ ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ នៅព្រឹកនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយបុគ្គលិកទូរទស្សន៍ ភីអិនអិន (PNN) និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូនកោងកាង

សូមអានបន្ត....

ពិធីជួបជុំ សំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិស្ស និស្សិត មកពីខេត្តបន្ទាយមានជ័យ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ នាល្ងាចថ្ងៃនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការគ្រប់មន្ទីរ អង្គភាព និងស្ថាប័ននានាក្នុងខេត្តបានអញ្ជើញចូលរួមពិធីជួបជុំ សំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិស្ស និស្សិត

សូមអានបន្ត....