ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះ សំណាល និងប្រគល់ផ្ទះ១ខ្នង ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនព្រឹក។ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះ សំណាល និងប្រគល់ផ្ទះ១ខ្នង ដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនឈ្មោះ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីចំណុចតភ្ជាប់ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។

សូមអានបន្ត....

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ដើម្បីត្រៀមលក្ខណៈជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក្នុងពិធីដាំកូនឈើ

រសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងផ្ទាល់ដើម្បីត្រៀមលក្ខណៈជូនរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក្នុងពិធីដាំកូនឈើ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតនៃវេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ដែលខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ឯកឧត្តម សុខ គាង ឯកឧត្តម សូ សិង្ហា និងលោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះពិនិត្យ សិក្សា រៀបចំចុះបញ្ជីដីទីលានទុកដាក់សំរាមសំណល់រឹង

ព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សូ សិង្ហា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះពិនិត្យ សិក្សា រៀបចំចុះបញ្ជីដីទីលានទុកដាក់សំរាមសំណល់រឹង ដើម្បីធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការងាររដ្ឋបាល

រសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការងាររដ្ឋបាល ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ ការងាររបស់ក្រុមការងារត្រួតពិនិត្យ និងស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្មរបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....