ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំវិនិយោគទីតាំងអូរ ដើម្បីកាយធ្វើជាអាងស្តុកទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាត ចំនួន ០១កន្លែង

រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសុំវិនិយោគទីតាំងអូរ ដើម្បីកាយធ្វើជាអាងស្តុកទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាត ចំនួន ០១កន្លែង មានទំហំផ្ទៃដី ៨ ៣៧២ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិកោះរ៉ុងសន្លឹម (២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង របស់ក្រុមហ៊ុន ស៊ុន ស្រីអូន វ៉ធើរ សឹបផ្លាយ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរសុំរៀបចំកែលម្អសួនលើចិញ្ចើមផ្លូវសាធារណៈមានទំហំ ២ ៨៦៥០ម៉ែត្រការ៉េ

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរសុំរៀបចំកែលម្អសួនលើចិញ្ចើមផ្លូវសាធារណៈមានទំហំ ២ ៨៦៥០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខាងមុខគម្រោងរបស់ក្រុមហ៊ុន ប៉ាន់ តាវអ៉ីនវេសម៉ិន ឯ.ក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សេង សំអាន

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក សេង សំអាន អតីតនាយករងរដ្ឋបាលសាលាខេត្ត ដែលទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នៃសព ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Song Fulong

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Song Fulong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន (CPC) ខេត្តក្វាងទុង ជាលេខាធិការ នៃគណៈកម្មការត្រួតពិនិត្យវិន័យ CPC ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យខេត្តក្វាងទុង។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤ លើនាវា៩៨៥

ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤ លើនាវា៩៨៥ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការលំហាត់ និងធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត និងឧត្តមនាវីទោ កៅ ស៉ីវឈីង នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន។

សូមអានបន្ត....