ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងចំនួន០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ និងប្រកាសជួសជុលផ្លូវបេតុងចំនួន ២៩ខ្សែ

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងចំនួន០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ និងប្រកាសជួសជុលផ្លូវបេតុងចំនួន ២៩ខ្សែ ប្រវែង ១៤,១៣២ម៉ែត្រ ស្ពានចំនួន ០១ទីតាំង លូកាត់ទទឹងផ្លូវចំនួន ៦ទីតាំង និងលូប្រអប់ចំនួន ០២កន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមសេចក្តីប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការប្រកាសលេខ ២៤៦២ប្រក សម្រេច ១.ផ្ទេភារកិច្ចលោកស្រី ម៉ម សាមុត ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៤ ពីអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ជា វ៉ាន់ដេត និងឯកឧត្តម គួច ចំរើន អញ្ជើញបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ

រសៀលថ្ងៃព្រហស្បត្តិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ មកពី ៤តំបន់ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ ដោយមានសិក្ខាកាមមកពីរាជធានី ខេត្តពាក់ព័ន្ធ សរុបចំនួន ២៥០នាក់។

សូមអានបន្ត....

សារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចអគ្គមហាពញាចក្រី​ កិត្តិព្រឹទ្ធបណ្ឌិត ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចអគ្គមហាពញាចក្រី​ កិត្តិព្រឹទ្ធបណ្ឌិត ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និង ឯកឧត្តម គួច ចំរើន អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី ស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍ពីការងារសាងសង់ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី នូវព្រះវិហារថ្មី ០១ខ្នង

សូមអានបន្ត....