ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Video Conference

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំមានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ

រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង ៖ ១.បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ២.ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ៣.ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ៤.ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បី

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោះស្រាយដីការអមបញ្ជូនទៅក្រុង ស្រុក និងមន្ទីរ សម្រាប់ឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៤

រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោះស្រាយដីការអមបញ្ជូនទៅក្រុង ស្រុក និងមន្ទីរ សម្រាប់ឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

សូមអានបន្ត....